Sos Math - ក្នុងដួងចិត្តបង şarkı sözleri
Sanatçı:
Sos Math
albüm: ក្នុងដួងចិត្តបង & យំមិនចេញ
ដួងចិត្តរៀមក្រៀមក្រំជាយូរខែថ្ងៃ
មិនចេញស្តីព្រោះហួសសង្ឃឹម
ចាំស្ទាបស្ទង់ចិត្តវរមិត្រញញឹម
ឥឡូវចិត្តម៉ុមមេត្តាបងហើយ
ចងចិត្តស្នេហាស្មានថាបានក្តីសុខ
បែរជាកើតទុក្ខនឹកឥតស្បើយ
គេងក៏ពុំលក់បក់ពុំរហើយ
សែននឹកសែនស្តាយ
រូបកាយភក្រ្តស្រី
គិតអី្វពុំយល់រែងខ្វល់ឱរា
ទោះបិទនេត្រាក៏នៅស្រមៃ
អារម្ភផ្សែផ្សំសាងរូបស្រីថ្លៃ
និរាសទុក្ខនិរាសភ័យ
ខ្ញុំបានមួយគ្រា
អូននឹកបងដែរឆោមស្នេហ៍
ស្រស់វលក្ខណ៍
រៀមប៉ងស្ម័គ្រលុះក្ស័យសង្ខារ
សូមកុំឱ្យកម្មតាមមកផ្តន្ទា
បង្ខំពុំងាព្រាត់ឆ្ងាយពីបង
គិតអី្វពុំយល់រែងខ្វល់ឱរា
ទោះបិទនេត្រាក៏នៅស្រមៃ
អារម្ភផ្សែផ្សំសាងរូបស្រីថ្លៃ
និរាសទុក្ខនិរាសភ័យ
ខ្ញុំបានមួយគ្រា
អូននឹកបងដែរឆោមស្នេហ៍
ស្រស់វលក្ខណ៍
រៀមប៉ងស្ម័គ្រលុះក្ស័យសង្ខារ
សូមកុំឱ្យកម្មតាមមកផ្តន្ទា
បង្ខំពុំងាព្រាត់ឆ្ងាយពីបង
បង្ខំពុំងាព្រាត់ឆ្ងាយពីបង
បង្ខំពុំងាព្រាត់ឆ្ងាយពីបង
Поcмотреть все песни артиста
Sanatçının diğer albümleri