Kishore Kumar Hits

In Yeng - បាត់អាវបាត់ខោ şarkı sözleri

Sanatçı: In Yeng

albüm: ចម្រៀងសោកា អុិន យ៉េង


បាត់អាវ
បាត់ខោ
ចោរលួច អី! ឆ្កែអ៎្ហ!?
បាត់អាវបាត់ខោ
មិនដឹងជាចោរឬឆ្កែ
បើទាន់ប្រហែល
សំពងឱ្យវាដាច់យ៉ៃ
ហា!
នៅនេះលោកបងឡេវ
កុំអាលប្រញាប់ស្លន់ភ័យ
ភ្លេចហើយឬអី
លោកគ្រូឡេវល្បីក្អកស្លាប់
បងសូមអង្វរ
មេត្តាសុំតែខោមក
បងខ្លាចក្រពត
វាហែលមកច្រឹបទៅបាត់
សំពះកោងខ្នង
ទោះលោកបងអង្វរដល់ស្លាប់
ក៏វឹកមិនស្តាប់
មិនបាច់សាសព្ទទៀតទេ
សុំវិញមួយចានហើយលោកបងឡេវ
យើងជាបងប្អូន
គួរអូនបំភ្លេចរឿងចាស់
បងរងាណាស់
គួរផ្លាស់ចិត្តទៅប្រុសស្នេហ៍
គ្មានបងគ្មានប្អូន
មិនបាច់រាយរាប់ទៀតទេ
ពេលនេះត្រូវតែ
សងគំនុំចាស់វិញហើយ ហា!
មាសឆ្អិនពន្លកវឹក
អាណិតបងទៅ
ឱ្យបងសុំខោអាវវិញមកអូន
អាក្រាតយ៉ាងនេះ
សែនខ្មាសអស់ហ្វូងមច្ឆា
សូមអូនមេត្តា
បងម្តងមកអូនវឹកអឺយ!
មិនបានមិនបាន
ដាច់ខាតខ្ញុំមិនព្រមឱ្យ
ខ្ញុំលាទៅហើយ
ហៅញាតិមកមើលលោកបងឯង
លាហើយលោកគ្រូឡេវ
លាហើយលោកគ្រូក្អកស្លាប់
ហា!
ហា!

Поcмотреть все песни артиста

Sanatçının diğer albümleri

Benzer Sanatçılar