ទឹកដីទល់ដែន
ភពផែនយួនខ្មែរ
ធ្លាប់លោមប្រលោមម្ចាស់ស្នេហ៍
យោលបំពេ
មាសមេយប់ថ្ងៃ
ឥឡូវមាសស្ងួន
ខ្លឹមខ្លួននឹមនួនដោះដៃ
ចិត្តមិនស្មោះអស់និស្ស័យ
រៀមក្រក្រីកម្សត់
ភ្នំលកស្រែប្រាំង
គរាំងរោយផ្កា
ស្ងាត់ស្ងៀមស្វិតក្រៀមផលា
ទាំងអក្ខរាសិលាទោរទន់
ដើមព្រីងរែងព្រួយ
រលួយបែកត្រួយសម្បថ
ស្រីគេចកែស្នេហ៍រលត់
សម្បថឥតអឺ! តម្លៃ
ស្រណោះពេលល្ងាច
រៀមស្រែកអឺ! លើភ្នំ
មេឃមីរអឺ! ស្រទំ
ទួញយំអាល័យ
មើលឃើញមាត់ព្រែក
ចង់ស្រែកឱ្យក្ស័យ
រស់ខ្មាសព្រឹក្សព្រៃ
ព្រោះស្រីក្បត់បង
ព្រែកចាស់ភូមិថ្កូវ
ចាំផ្លូវតែអូន
គង្គារុក្ខាស្រពោន
លន់តួអូនម្ចាស់ក្បូនចម្លង
ជួយចែវឱ្យផុត
សមុទ្ទរីងស្ងួតនេះផង
កុំឱ្យរៀមក្រៀមបំណង
ទំបង្គងអឺ! យំស្រែក
ស្រណោះពេលល្ងាច
រៀមស្រែកអឺ! លើភ្នំ
មេឃមីរស្រទំ
ទួញយំអាល័យ
មើលឃើញមាត់ព្រែក
ចង់ស្រែកឱ្យក្ស័យ
រស់ខ្មាសព្រឹក្សព្រៃ
ព្រោះស្រីក្បត់បង
ព្រែកចាស់ភូមិថ្កូវ
ចាំផ្លូវតែអូន
គង្គារុក្ខាស្រពោន
លន់តួអូនម្ចាស់ក្បូនចម្លង
ជួយចែវឱ្យផុត
សមុទ្ទរីងស្ងួតនេះផង
កុំឱ្យរៀមក្រៀមបំណង
ទំបង្គងអឺ! យំស្រែក
Поcмотреть все песни артиста
Sanatçının diğer albümleri