In Yeng - គ្រាំងស្នេហ៍ şarkı sözleri
Sanatçı:
In Yeng
albüm: ចម្រៀងសោកា អុិន យ៉េង
ចក្រវាលសែនធំទូលាយឆ្ងាយ
ចម្ងាយដែលយើងរកវាស់ពុំបាន
តែឋានភ្លើងស្នេហ៍ដុតរោលពេញប្រាណ
អាចឱ្យរំលាយចក្រវាលបាន
ជាឋានផេះផង់អន្លង់ជីវិត
ថ្វីបើរូបបងជាអ្នកសង្គ្រាម
សាច់ឈាមបូជាជូនផែនដីពិត
តែបើភ្លើងស្នេហ៍ចូលមកសណ្ឋិត
កាយក្លាយជាល្អងធូលីដែលល្អិត
ចុះចាញ់ជីវិតដួងចិត្តស្នេហា
រុក្ខជាតិឃ្លាតក្ស័យអាស្រ័យសន្សើម
បងមានដង្ហើម ត្រូវការសន្សើមដួងចិត្តមេត្តា
សាងពិភពថ្មីនៃក្តីស្នេហា
បំភ្លេចវាសនា ខ្សាច់ក្រួសនេត្រាអតីត
ភឹមអឺយ! គួរខំសង្កត់ចិន្តា
សាងពាក្យសច្ចាអស់ពីដួងចិត្ត
តស៊ូទាំងកាយទាំងចិត្តអំណត់
ខាំមាត់អត់ធន់ដោយក្តីនឿយហត់
ឱ្យក្រាំងស្នេហ៍កត់ទុកជាតម្រា
រុក្ខជាតិឃ្លាតក្ស័យអាស្រ័យសន្សើម
បងមានដង្ហើម ត្រូវការសន្សើមដួងចិត្តមេត្តា
សាងពិភពថ្មីនៃក្តីស្នេហា
បំភ្លេចវាសនា ខ្សាច់ក្រួសនេត្រាអតីត
ភឹមអឺយ! គួរខំសង្កត់ចិន្តា
សាងពាក្យសច្ចាអស់ពីដួងចិត្ត
តស៊ូទាំងកាយទាំងចិត្តអំណត់
ខាំមាត់អត់ធន់ដោយក្តីនឿយហត់
ឱ្យក្រាំងស្នេហ៍កត់ទុកជាតម្រា
Поcмотреть все песни артиста
Sanatçının diğer albümleri