Kishore Kumar Hits

In Yeng - ម៉ាច់ចំកន្លែងខុស şarkı sözleri

Sanatçı: In Yeng

albüm: ចម្រៀងសោកា អុិន យ៉េង


វង់ភក្ត្រអើយ!
ផូរផង់ចិញ្ចើមខ្វង់ខួច
វង់ភក្ត្រ!
ផូរផង់ចិញ្ចើមខ្វង់ខួច
ឈានជើងមិនរួចត្រូវស្នេហ៍ស្រីហើយ
បងមកពីនាយ
រកគូឆ្លងឆ្លើយ
ម្តេចអូនតោះតើយ
អឹមអៀនមិនចេញស្តី?
គួរឱ្យអាណិតដែរ
ខំឈររហង់
គួរឱ្យអាណិតដែរ
ខំឈររហង់
ព្រោះហេតុតែចង់
ឱ្យស្រីប្រណី
ដាក់ទានម្តងចុះ
ត្រឹមតែសម្តី
ស្រីបើកឱ្យថ្លៃ
សួរតាមការ
ស្រីបើកអើយ!
ឱ្យបង បងសួរឱ្យឆ្លើយ
ស្រីបើកឱ្យបង
បងសួរឱ្យឆ្លើយ
ចុះហេតុអ្វីឡើយបានជាក្រសារ
វាស្រែកឮម្ល៉េះ?
ប្រុសបងសង្កា
សូមស្រីវាចា
ឱ្យអស់សង្ស័យ
គួរឱ្យចង់សើច
ប្រុសអីល្ងង់ម្ល៉េះ?
គួរឱ្យចង់សើច
ប្រុសអីល្ងង់ម្ល៉េះ?
អ្នកខ្វះតម្រិះ
លន់តួសួរស្រី
ចុះសត្វក្រសារ
យំឮព្រោះអ្វី?
ខ្ញុំប្រាប់ឱ្យខ្លី
ថាកវាវែង
ត្រូវម៉ាច់អើយ!
ត្រូវប៉ាច់ ចំកន្លែងខុស
ត្រូវម៉ាច់ត្រូវប៉ាច់
ចំកន្លែងខុស
អ្នកចេះមកដៀលប្រុស
ទទឹងទទែង
ចុះហ៊ីងកខ្លី
ស្រែកឮក្តែងក្តែង
តើកវាវែង
ដូចក្រសាទេ?

Поcмотреть все песни артиста

Sanatçının diğer albümleri

Benzer Sanatçılar