Kishore Kumar Hits

Huoy Meas - ពិសស្នេហ៍ şarkı sözleri

Sanatçı: Huoy Meas

albüm: មួួយជីវិតចែកជាពីរ


ឆ្ងាយ ឆ្ងាយផុតអាល័យ
អាសូរតែឈាមនិស្ស័យ
ពួននៅក្នុងផ្ទៃមាតា
សល់សាកសពនៃអនុស្សារ
ស្រែកហ៊ុមដួងចិន្តា
បញ្ឆោតអាត្មាឱ្យនឹកប្រុសពៅ
យំខ្ទុះឈាមទឹកភ្នែក
មារឋានៈបំបែក
ញែកខ្លួនស្នេហាដែលស្មោះ
ឱ! អនិច្ចាជីវិតក្រៀមក្រោះ
ចិត្តអសប្បុរស
ខ្នោះឃ្នាងឱ្យរាង
ខ្ពើមភពស្នេហា
ស្រឡាញ់ស្ទើរលេប
ក្រេបសំឡេងមាស
ពេលនេះវិនាស
ព្រាត់ប្រាសបាក់ស្លាបកណ្តាលវេហា
ឱ! បុត្រឥតវាសនា
ផ្ទៀងស្តាប់ម្តាយប្រាប់អ្នកថា
ជ្រោះលោកាជាអវិចី
សូរថ្ងូរតែសំឡេង
ជាស្រមោលផ្សព្វផ្សែង
តាក់តែងដួងចិត្តឥតន័យ
ចង់តែស្លាប់ទៅចាប់ជាតិថ្មី
តែទាស់បុត្រក្នុងផ្ទៃ
កុំអីជីវិតនិព្វានទៅហើយ
សូរថ្ងូរតែសំឡេង
ជាស្រមោលផ្សព្វផ្សែង
តាក់តែងដួងចិត្តឥតន័យ
ចង់តែស្លាប់ទៅចាប់ជាតិថ្មី
តែទាស់បុត្រក្នុងផ្ទៃ
កុំអីជីវិតនិព្វានទៅហើយ

Поcмотреть все песни артиста

Sanatçının diğer albümleri

Benzer Sanatçılar