Kishore Kumar Hits

Huoy Meas - នឹកនៅតែនឹក şarkı sözleri

Sanatçı: Huoy Meas

albüm: ចន្ធូរុះលំអង


រាល់យប់អូនគេង
គេងចំបែងម្នាក់ឯង
ដោយសារក្ដីស្នេហា
នឹកហើយនឹកទៀត
ទ្រូងចង្អៀតចង្អៀត
ខ្វល់ខ្វាយក្នុងឱរា
នៅក្រោមចន្ទថ្លា
អាណោចចិន្ដា
ព្រោះតែខ្ញុំឃ្លាតឆ្ងាយពីស្នេហ៍
ឃ្លាតពីស្នេហ៍
នៅសល់តែ
សល់តែអនុស្សាវរីយ៍
មើលដុំពពក
រត់ទៅជ្រកទៅជ្រក
ក្រោមពន្លឺចន្រ្ទា
នាំឱ្យងងឹត
រស្មីអ័ព្ទយប់ស្ងាត់
ដួងចិត្តខ្ញុំកំព្រា
នាំឱ្យចិត្តខ្ញុំ
រែងរណ្ដំក្រៀមក្រំ
ក្រៀមក្រំម្ល៉េះទេ
មើលទៅដួងខែ
ក៏បាត់រស្មី
ឥតន័យទេខ្ញុំ
នឹកនៅតែនឹក
នៅតែនឹកយប់ព្រឹក
នឹកជាប់ក្នុងចិន្ដា
រសាប់រសល់
អារម្មណ៍ខ្វល់
វិលវល់រីងរៃខ្លោចផ្សា
ឱរាចំបែង
ព្រួយតែឯង
តែម្នាក់ឯង
កណ្ដាលយប់ស្ងាត់
ស្នេហ៍ខ្ញុំរលត់
សល់តែវិបត្ដិ
ដួងចិត្ដកំព្រា
ស្នេហ៍ខ្ញុំរលត់
សល់តែវិបត្ដិ
ដួងចិត្ដកំព្រា

Поcмотреть все песни артиста

Sanatçının diğer albümleri

Benzer Sanatçılar