Kishore Kumar Hits

Noly Records - Louk Ku Yun şarkı sözleri

Sanatçı: Noly Records

albüm: Louk Ku Yun


លួចចាក់ពីខ្នងធ្លុះដល់បេះដូង ធ្លាយរហូតដល់ថ្លើម
ស្នេហ៍ដែលអូនផ្ដើម អូនក៏បញ្ចប់ដោយមិនបានត្រៀម
មិនបានប្រាប់បងឲ្យកាត់ចិត្ត សុខៗក៏ទៅបាត់
ឲ្យបងស្ទើរឆ្កួត ស្ទើជា
ដឹងទេថាបេះដូងបងនេះគ្រាំគ្រារង់ចាំសន្យា
តាំងពីដើមមកបងធ្វើគ្រប់យ៉ាងព្រោះតែការស្រឡាញ់
អាហារឆ្ញាញ់ៗ របស់ល្អៗ គិតដល់អូនមុនគេ
អ្វីដែលរូបអូនថាចង់បាន បងមិនដែលប្រកែក
មិនដែលមានពាក្យថាទេ
អូនថាមនុស្សដែលរូបអូនចង់ក្បែរ គឺជារៀមរ៉ា
អង្វរម៉ែឲ្យគាត់លក់គោរយន្ត ទុកគ្រាន់ធ្វើជាទុនដើម្បីដណ្ដឹងស្រី
ម៉ែគាត់ក៏ព្រម គាត់ធ្វើតាមសម្ដីតែអ្នកប្ដូរផ្លាស់ថ្មី
គឺស្រស់ចរណៃបំពាន់សន្យា
មកពីបងមិនល្អ ឬរូបបងក្រ ឬអូនសាវា
ស្ងាត់ៗឮសម្លេងភ្លេងការ គេជាអ្នកណាអស្ចារ្យយ៉ាងអ្វី
ឯណាពាក្យសម្បថដែលរូបអូនស្បថយកបងធ្វើប្ដី
តែពេលនេះ ប្ដីអូនជាសេដ្ធី ប្រយ័ត្នណាអូនគេគង់ដោះដៃ
ទឹកភ្នែកដល់ដីក៏លែងមានអ្នកជូតឲ្យ
ឈាមលាយទឹកភ្នែកផ្ញើទៅចងដៃថ្ងៃមង្គលជីវ៉ា
ដៃកាន់ដបស្រាជំនួសបាច់ផ្កាផ្ទុយពីកូនកម្លោះ
ជូនពរឲ្យអូនបានក្ដីសុខ ឈប់កុហក ឈប់ក្បត់
រៀនរស់ធ្វើជាមនុស្សស្មោះ
តែបើគេក្បត់អូនវិញនេះទុកជាវេនកម្ម
អង្វរម៉ែឲ្យគាត់លក់គោរយន្ត ទុកគ្រាន់ធ្វើជាទុនដើម្បីដណ្ដឹងស្រី
ម៉ែគាត់ក៏ព្រម គាត់ធ្វើតាមសម្ដីតែអ្នកប្ដូរផ្លាស់ថ្មី
គឺស្រស់ចរណៃបំពាន់សន្យា
មកពីបងមិនល្អ ឬរូបបងក្រ ឬអូនសាវា
ស្ងាត់ៗឮសម្លេងភ្លេងការ គេជាអ្នកណាអស្ចារ្យយ៉ាងអ្វី
ឯណាពាក្យសម្បថដែលរូបអូនស្បថយកបងធ្វើប្ដី
តែពេលនេះ ប្ដីអូនជាសេដ្ធី ប្រយ័ត្នណាអូនគេគង់ដោះដៃ
ទឹកភ្នែកដល់ដីក៏លែងមានអ្នកជូតឲ្យ
មកពីបងមិនល្អ ឬរូបបងក្រ ឬអូនសាវា
ស្ងាត់ៗឮសម្លេងភ្លេងការ គេជាអ្នកណាអស្ចារ្យយ៉ាងអ្វី
ឯណាពាក្យសម្បថដែលរូបអូនស្បថយកបងធ្វើប្ដី
តែពេលនេះ ប្ដីអូនជាសេដ្ធី ប្រយ័ត្នណាអូនគេគង់ដោះដៃ
ទឹកភ្នែកដល់ដីក៏លែងមានអ្នកជូតឲ្យ
ពាក្យចុងក្រោយដែលបងចង់ប្រាប់
បើគេធ្វើឲ្យរូបអូនឈឺចាប់
ទោះវាយបងស្លាប់ ក៏បងមិនវិលវិញឡើយ

Поcмотреть все песни артиста

Sanatçının diğer albümleri

Benzer Sanatçılar