Noly Records - Dirt Darm şarkı sözleri
Sanatçı:
Noly Records
albüm: Dirt Darm
មនុស្សបែកគ្នាហើយ អាចជួបគ្នាវិញទេ?
ទទួលយកបានទេ? បើបងប្រាប់ថានៅតែស្នេហ៍
♪
មិនគួរឲ្យបងជួបរូបអូនម្ដងទៀត
ព្រោះយើងធ្លាប់ឃ្លាតគ្នាជាយូរមកហើយណា៎
ឃើញទឹកមុខស្រស់ជីវ៉ា បងនឹកដល់រឿងអតីត
បងជាសង្សារម្នាក់មិនដែលស្ដាប់រូបអូន
តែងតែធ្វើបាបបេះដូងអូនឲ្យខូចចិត្ត
ព្រោះពេលនោះមិនចេះគិត ចិត្តគំនិតនៅក្មេងខ្ចី
ពេលនេះ ក៏ដឹងថាវាហួស ក៏ដឹងថាវាហួសពេលដែលត្រូវរ៉ូវគ្នា
ពេលនេះ បងក៏មិនទាមទារ បងក៏មិនទាមទារអ្វីដែលច្រើនទេពៅ
គ្រាន់តែចង់ដឹងកន្លងទៅ អូនមានអ្នកផ្សេងហើយឬនៅ?
តើពាលពៅ នាងធ្លាប់គិតដល់បងខ្លះដែរទេ?
មនុស្សបែកគ្នាហើយ អាចជួបគ្នាវិញទេ?
ទទួលយកបានទេ? បើបងប្រាប់ថានៅតែស្នេហ៍
កំហុសកន្លង បងក៏បានកែប្រែ
ខំបំភ្លេចណាស់ដែរ
តែទង្វើមាសមេឲ្យបងដិតដាម
អូនដឹងទេ? អូនដឹងទេតាំងតែពីយើងបែកគ្នា
មិនមានអ្នកណាអាចជំនួសពុំងារពីចិត្តបងទេ
គឺរូបមាសមេសំខាន់ជាងគេរហូត
អូនសែនល្អ អូនសែនល្អ មិនគួរឲ្យអូនរបូត
ក៏ព្រោះទង្វើដ៏លីលាឲ្យយើងបែកគ្នាជារៀងរហូត
បើបងឈប់ខូច វិលវិញបានទេ?
ពេលនេះ ក៏ដឹងថាវាហួស ក៏ដឹងថាវាហួសពេលដែលត្រូវរ៉ូវគ្នា
ពេលនេះ បងក៏មិនទាមទារ បងក៏មិនទាមទារអ្វីដែលច្រើនទេពៅ
គ្រាន់តែចង់ដឹងកន្លងទៅ អូនមានអ្នកផ្សេងហើយឬនៅ?
តើពាលពៅ នាងធ្លាប់គិតដល់បងខ្លះដែរទេ?
មនុស្សបែកគ្នាហើយ អាចជួបគ្នាវិញទេ?
ទទួលយកបានទេ? បើបងប្រាប់ថានៅតែស្នេហ៍
កំហុសកន្លង បងក៏បានកែប្រែ
ខំបំភ្លេចណាស់ដែរ
តែទង្វើមាសមេឲ្យបងដិតដាម
បងអង្វរណា៎ពិសី នឹងកែខ្លួនសារជាថ្មី
ផ្ដល់ឱកាសឲ្យបុរសម្នាក់នេះបានសងគុណស្រី
នៅក្បែរអូនសារជាថ្មី ហើយមើលថែស្រីឲ្យអស់ចិន្ដា
មនុស្សបែកគ្នាហើយ អាចជួបគ្នាវិញទេ?
ទទួលយកបានទេ? បើបងប្រាប់ថានៅតែស្នេហ៍
កំហុសកន្លង បងក៏បានកែប្រែ
ខំបំភ្លេចណាស់ដែរ
តែទង្វើមាសមេឲ្យបងដិតដាម
Поcмотреть все песни артиста
Sanatçının diğer albümleri