Vis - You're Not Me şarkı sözleri
Sanatçı:
Vis
albüm: Healing, Pt.1
ខ្លួនដល់ដី ក៏លែងដឹងឈឺ
ខ្ញុំមិនយល់ ខ្ញុំមិនចង់ឮអ្វីទាំងអស់
ចង់ហោះនៅលើវេហា ចង់នៅជិតរាប់អានហ្វូងផ្កាយ
ទៅឲ្យឆ្ងាយផុតពីព្រានដែលមកប្រហារ
អ្នកណាទទួលយកបាន
គេថាខ្ញុំនេះធ្វើពុត គេថាខ្ញុំមិនអត់ធ្មត់
នាំទុក្ខដល់គ្រួសារ ចិត្តស្លុងជឿគេថាខ្លួនគ្មានបានការ
ព្រោះអ្នកមិនមែនជាខ្ញុំ ព្រោះអ្នកមិនមែនជាខ្ញុំ
អ្នកមិនដឹងថាជីវិតនេះឆ្លងកាត់អ្វីខ្លះ
ហេតុអ្វីចូលចិត្តតែដើរសន្មត់ផ្ដេសផ្ដាស
អណ្ដាតគ្រលាស់ទាំងមិនទាន់ដឹងច្បាស់
ហេតុអ្វីខ្ញុំត្រូវរស់តាមគេ
ក្រែងជីវិតយើង មានរៀងខ្លួនដែរមែនទេ?
ស្ដាប់គេលែងស្ដាប់ខ្លួនឯង
ឬត្រូវលះបង់ក្ដីស្រម៉ៃ
ដើម្បីតម្រូវតាមខ្សែភ្នែកអ្នកដទៃ
ហេតុអ្វីខ្ញុំរស់បែបនេះ
គេថាខ្ញុំនេះធ្វើពុត គេថាខ្ញុំមិនអត់ធ្មត់
នាំទុក្ខដល់គ្រួសារ ចិត្តស្លុងជឿគេថាខ្លួនគ្មានបានការ
ព្រោះអ្នកមិនមែនជាខ្ញុំ ព្រោះអ្នកមិនមែនជាខ្ញុំ
អ្នកមិនដឹងថាជីវិតនេះឆ្លងកាត់អ្វីខ្លះ
ហេតុអ្វីចូលចិត្តតែដើរសន្មត់ផ្ដេសផ្ដាស
អណ្ដាតគ្រលាស់ទាំងមិនទាន់ដឹងច្បាស់
ខ្ញុំចង់ដើរលើផ្លូវខ្លួនស្រឡាញ់
ទោះមានគេពេបជ្រាយ មានគេផ្ចាញ់
ខ្ញុំមិនអស់សង្ឃឹម មិនចុះចាញ់
ខ្ញុំចង់ក្លាយជាមនុស្សខ្ញុំស្រឡាញ់
Поcмотреть все песни артиста
Sanatçının diğer albümleri