Kishore Kumar Hits

Vis - 0820 şarkı sözleri

Sanatçı: Vis

albüm: Healing, Pt.1


ខ្ញុំមិនចង់សម្លឹងទៅមេឃ
មិនចង់រកខុសត្រូវវែកញែក
រឿងកើតឡើងសុទ្ធតែចម្លែក ទាំងអស់
ខ្ញុំវិលមុខ ខ្ញុំថប់ដង្ហើម
រឿងតូចមួយក៏មិនហ៊ានផ្ដើម
ខ្លាចពន្លឺ ខ្លាចជួបមនុស្សច្រើន មិនចេះចប់
ថ្ងៃនេះ ម្សិលមិញ ជីវិតខ្ញុំគ្មានអ្វីថ្មី
មានតែសម្ដី ក្នុងក្បាលបន្លាចបន្ត
ទ្រាំយូរប៉ុណ្ណា ទើបខ្ញុំបានជួបរឿងល្អ
ឬក៏ គ្មានថ្ងៃនោះទេ?

ឈប់បន្ទោសខ្លួនឯងមិនបានឡើយ
ខ្ញុំអ្នកសាង ខ្ញុំអ្នកទទួលហើយ
រឿងជាច្រើននៅខ្វះចន្លោះ
តែវាហួសហើយ ឲ្យវាទៅចុះ
ផែនដីមិនឈប់តាមខ្ញុំទេ
ខ្ញុំគួរប្រឈម ឬងាករេ
ខ្ញុំស្អប់ខ្លួនឯង (ខ្ញុំស្អប់ខ្លួនឯង)
ថ្ងៃនេះ ម្សិលមិញ ជីវិតខ្ញុំគ្មានអ្វីថ្មី
មានតែសម្ដី ក្នុងក្បាលបន្លាចបន្ត
ទ្រាំយូរប៉ុណ្ណា ទើបខ្ញុំបានជួបរឿងល្អ
ឬក៏ គ្មានថ្ងៃនោះទេ?

Поcмотреть все песни артиста

Sanatçının diğer albümleri

Benzer Sanatçılar