Vis - Take a Break şarkı sözleri
Sanatçı:
Vis
albüm: Healing, Pt.1
យើងធ្លាប់ស្គាល់គ្នាដែរទេ?
ហេតុអ្វីទឹកមុខមាសមេ ប្រៀបដូចអ្នកដទៃ
សម្លេងអូនចូលចិត្តស្ដាប់
ពេលនេះប្រែជាស្ងប់ស្ងាត់ លែងនិយាយ
បើសិននៅឆ្ងាយគ្នា ពេលវេលាជួយបាន
អូនមិនទាមទារ ជូនគម្លាតកល្យាណ
ឲ្យតែត្រឡប់ ថ្ងៃក្រោយកុំខាន
អូនអាចធ្វើបាន អូនអាចធ្វើបាន
វាគ្រាន់តែជាការគិត
វាគ្រាន់ជាការលួងចិត្ត ឲ្យស្បើយពេលនេះ
អូនគ្មានថាមពលទៅឃាត់
គ្រប់យ៉ាងត្រូវបានទូទាត់ ចប់ត្រឹមនេះ
បើសិននៅឆ្ងាយគ្នា ពេលវេលាជួយបាន
អូនមិនទាមទារ ជូនគម្លាតកល្យាណ
ឲ្យតែត្រឡប់ ថ្ងៃក្រោយកុំខាន
អូនអាចធ្វើបាន
បងចង់នៅឆ្ងាយគ្នា ថាវេលាជួយបាន
អូនមិនទាមទារ ជូនគម្លាតកល្យាណ
តែបងទៅបាត់ លែងចង់ក្បែរប្រាណ
អូនធ្វើមិនបាន អូនធ្វើមិនបាន
Поcмотреть все песни артиста
Sanatçının diğer albümleri