បានត្រឹមមើលរូបថតក្នុងទូរស័ព្ទ
រឿងកើតឡើងជាច្រើនខ្ញុំចង់ប្រាប់
អាចនៅស្ដាប់ខ្ញុំដូចមុនទេ
ខ្ញុំចាប់ផ្ដើមចេញក្រៅស្គាល់មនុស្សថ្មី
ប៉ុន្ដែខ្ញុំនៅខ្លាច ខ្ញុំនៅភ័យ
ព្រោះធ្វើអ្វីតែងមានអ្នកក្បែរ
អ្នកធ្លាប់ផ្ដាំថា ទោះជាយ៉ាងណា
កុំបោះបង់ក្ដីស្រម៉ៃ
អ្នកនៅគាំទ្រ មិនថាយើងជាអ្វី
ក៏មិនទៅចោលខ្ញុំឡើយ
ថែខ្លួនផងណា៎ នៅជាមួយអ្នកណា
សង្ឃឹមថាបានធូរស្បើយ
ស្នាមរបួសចាស់ ផ្លាស់អ្នកក្បែរហើយពេលនេះ
ឈរសម្លឹងពីចម្ងាយ មើលអ្នកសប្បាយ
ត្រឹមប៉ុណ្ណឹងល្អហើយសម្រាប់ខ្ញុំ
តែចង់ប្រាប់ថា នឹក នឹក នឹក នឹកណាស់
ចង់ប្រាប់ថា នឹក នឹក នឹក នឹកណាស់
អ្នកនៅតែជាអ្នកដូចដើម
មាននៅក្នុងចិត្តខ្ញុំ
គ្រប់កន្លែងដែលយើងធ្លាប់ទៅ
នឹកឃើញរឿងពីមុន
រូបភាព ការចងចាំល្អៗ
ជួយកំដរផ្លូវជីវិតរាល់ថ្ងៃ
ព្រោះពេលខ្លះ ស្ទើរពិបាកដកដង្ហើម
មិនចង់ទៅមុខ
ធ្លាប់មានអ្នករួមសុខទុក្ខ
តែពេលនេះត្រូវលេបទុកម្នាក់ឯង
អ្នកធ្លាប់ផ្ដាំថា ទោះជាយ៉ាងណា
កុំបោះបង់ក្ដីស្រម៉ៃ
អ្នកនៅគាំទ្រ មិនថាយើងជាអ្វី
ក៏មិនទៅចោលខ្ញុំឡើយ
ថែខ្លួនផងណា៎ នៅជាមួយអ្នកណា
សង្ឃឹមថាបានធូរស្បើយ
ស្នាមរបួសចាស់ ផ្លាស់អ្នកក្បែរហើយពេលនេះ
ឈរសម្លឹងពីចម្ងាយ មើលអ្នកសប្បាយ
ត្រឹមប៉ុណ្ណឹងល្អហើយសម្រាប់ខ្ញុំ
តែចង់ប្រាប់ថា នឹក នឹក នឹក នឹកណាស់
ចង់ប្រាប់ថា នឹក នឹក នឹក នឹកណាស់
តែពេលវេលាអស់ត្រឹមនេះហើយ
ពួកយើងមិនអាចវិលថយក្រោយ
ទោះខ្ញុំនៅកន្លែងដើមក៏ដោយ
គ្មានអ្វីអាចផ្លាស់ប្ដូរបានឡើយ
មើលថែខ្លួនឯងមិនថាមានរឿងអ្វី
ស្ដាប់ខ្លួនឯងពេលដែលមានរឿងនិយាយ
ដកដង្ហើម ហើយស្វែងរកក្ដីស្រម៉ៃ
ចាប់ផ្ដើមជាថ្មី
ខ្ញុំត្រូវបំភ្លេច
តែខ្ញុំនឹកជានិច្ច
តែខ្ញុំត្រូវបំភ្លេច
Поcмотреть все песни артиста
Sanatçının diğer albümleri