ដូចដួងតារា បំភ្លឺយប់ងងឹត
ពេលមានបញ្ហា អ្នកតែងតែជួយគិត
គ្រប់យ៉ាងងាយស្រួល ពេលមានអ្នកនៅជិត
ផ្លូវជីវិតបានធូរច្រើន
ពេលខ្ញុំតូចចិត្ត ឈប់ស្រលាញ់ខ្លួនឯង
អ្នកមិនទៅណា ហើយស្រលាញ់ខ្ញុំថែម
អ្នកលើកទឹកចិត្ត អោយខ្ញុំខំប្រឹងប្រែង
អ្នកស្វះស្វែង ដើម្បីខ្ញុំ
ខ្ញុំគួរនិយាយបែបណា
អរគុណ ដែលជឿជាក់លើខ្ញុំ
ហើយអរគុណ ដែលមិនបោះបង់ខ្ញុំ
ទោះពេលខ្លះខ្ញុំមិនមែនជាខ្ញុំ
ខ្ញុំធ្វើអោយអ្នកយំ
អ្នកនៅតែនៅក្បែរខ្ញុំ
អ្នកបានប្រាប់ខ្ញុំ អោយស្រលាញ់ខ្លួនឯង
អ្នកថាផ្លូវជីវិត យើងជាអ្នកចាត់ចែង
ធ្វើខ្លួនអោយរឹងមាំ កុំបណ្តោយតាមផ្សែង
ត្រូវប្រឹងប្រែង ទើបបានផល
ខ្ញុំគួរនិយាយបែបណា
អរគុណ ដែលជឿជាក់លើខ្ញុំ
ហើយអរគុណ ដែលមិនបោះបង់ខ្ញុំ
ទោះពេលខ្លះខ្ញុំមិនមែនជាខ្ញុំ
ខ្ញុំធ្វើអោយអ្នកយំ
អរគុណ ដែលជឿជាក់លើខ្ញុំ
ហើយអរគុណ ដែលមិនបោះបង់ខ្ញុំ
ទោះពេលខ្លះខ្ញុំមិនមែនជាខ្ញុំ
ខ្ញុំធ្វើអោយអ្នកយំ
អ្នកនៅតែនៅក្បែរខ្ញុំ
អោបខ្ញុំពេលឯកា
អោយខ្ញុំយំលើស្មា
ព្រមស្ដាប់រឿងមិនបានការ
អរគុណដែលស្រលាញ់ខ្ញុំ
ខ្វាយខ្វល់គ្រប់វេលា
អ្នកមិនដែលទាមទារ
នៅក្បែរទោះក្ដៅរងា
អរគុណដែលស្រលាញ់ខ្ញុំ
អរគុណដែលស្រលាញ់ខ្ញុំ
Поcмотреть все песни артиста
Sanatçının diğer albümleri