Khemarak Sereymun - Bat Sbek Cherng şarkı sözleri
Sanatçı:
Khemarak Sereymun
albüm: Phnom Penh Beauty
និយាយរឿងស្បែកជើង លោកអើយព្រួយចិត្ត
ចោរគ្មានអាណិតគិត ពីរឿងបុណ្យបាប
ទុកមិនប្រយត្ន័ទៅបុណ្យ ទៅការតែងតែបាត់
ទុកក្បែរអាចារ្យក្រែង មិនបាត់ក៏វានៅតែបាត់
ស្បែកជើងមានយឺហោរ មិនថាថោកឬថ្លៃ
ឡើងផ្ទះទុកអីដី ចុះមកគេលួចបាត់។
មានបុត្រាការសែន ខួបកំណើត
បុណ្យភ្ជុំផុតខ្នើត នាំគ្នាទៅវត្ត
បុណ្យចូលឆ្នាំចំណាំទៅតែវត្ត អ្នកស្រុកឆ្ងាយជិត
សប្បាយចិត្តគ្រប់គ្នា អាឡែងតែសប្បាយបុណ្យ
នាំគ្នាឡើងវិហា ចុះមកជើងទទេ
ព្រោះគេលួចទៅបាត់។
ចុះមកស្បែកជើង គេលួចទៅបាត់
ចុះមកស្បែកជើង គេលួចទៅបាត់
ចោរលួចស្បែកជើងសែនឆ្លាត គេប្តូរអាកញ្ចាស់ទុកឱ្យ។
ទៅបុណ្យការពាក់ស្បែកជើងល្អល្អ
ទើបទិញថ្មីមក រាប់ពាន់មុឺនរៀល
អ្នកខ្លះពាក់ស្បែកជើង មកកញ្ចាស់កញ្ចាស់
ចាំប្តូរយកអាល្អ ទៅបង្អួតគ្នីគ្នា
មិនថាស្បែកជើងប្រុស មិនថាស្បែកជើងស្រី
ឱ្យតែប្រហែសអស់ហើយ ព្រោះគេលួចទៅបាត់។
ផឹកស្រាសើបតាមរកស្បែកជើង
តាំងពីត្បូងដល់ជើង គ្មានសម្រាកបានម្តង
ឃើញស្បែកជើងយើង នៅនឹងជើងគេពាក់
ប្រឹងស្រែកឡើងភ្ញាក់ សុំស្បែកជើងវិញផង
គេស្រែកតបមក ថាមិនបានលួចទេបង
សំពះសុំទោសផង
ថាច្រឡំគ្នាច្រឡំគ្នា។
ទៅបុណ្យស្បែកជើងគេលួចបាត់
ទៅការស្បែកជើងគេលួចបាត់
ថ្ងៃក្រោយយើងឈប់ប្រមាថ
ស្បែកជើងបាត់ពិបាកដើរជើងទទេ។
ផឹកស្រាសើបតាមរកស្បែកជើង
តាំងពីត្បូងដល់ជើង គ្មានសម្រាកបានម្តង
ឃើញស្បែកជើងយើង នៅនឹងជើងគេពាក់
ប្រឹងស្រែកឡើងភ្ញាក់ សុំស្បែកជើងវិញផង
គេស្រែកតបមក ថាមិនបានលួចទេបង
សំពះសុំទោសផង ថាច្រឡំគ្នាច្រឡំគ្នា។
ទៅបុណ្យស្បែកជើងគេលួចបាត់
ទៅការស្បែកជើងគេលួចបាត់
ថ្ងៃក្រោយយើងឈប់ប្រមាថ
ស្បែកជើងបាត់ពិបាកដើរជើងទទេ។
Поcмотреть все песни артиста
Sanatçının diğer albümleri