(ស្រី) ចាស់ហើយលោកប្តី សូមឈប់មានស្រី ខ្មាស់កូនណាបង
(ប្រុស) អូនអ្ហើយ កុំប្រច័ណ្ឌពេកនួនល្អង (២ដង)
(ស្រី) ប្រច័ណ្ឌមែនបង ព្រោះបងឯងខិល
(ប្រុស) ដល់បងកាន់សីល បងឈប់ខិលហើយអូន (២ដង)
(ស្រី) ការហើយដល់ចាស់ ចេះតែគេចផ្ទះ មិនជួយថែរកូន
(ប្រុស) ព្រោះជាតិត្រូវការបងពេកណាអូន (២ដង)
(ស្រី) មានស្រីរាប់ផ្លូន ក្រមុំមេម៉ាយ
(ប្រុស) គ្រាន់តែសប្បាយ បងមិនយកជាប់ទេ (២ដង)
(ស្រី) កុំភរប្រយ័ត្ន លាក់ក៏មិនបាត់ តិចថាខ្មាស់គេ
(ប្រុស) ស្រីហ្នឹង ដែលអូនឃើញធ្វើគួកជេ មេម៉ាយចង់លក់ ឡានហ្សើរឺឡេ
(ស្រី) បានបងស៊ីញ៉េ បោះត្រាអោយឬ
(ប្រុស) កុំមាត់គេឮ តិចមានរឿងណាពៅ
(ស្រី) ពីថ្ងៃនេះទៅ ល្មមឈប់ហើយលោកប្តី
Поcмотреть все песни артиста
Sanatçının diğer albümleri