Pen Ran - កញ្ញា៨០គីឡូ şarkı sözleri
Sanatçı:
Pen Ran
albüm: មួយសមួយខ្មៅ - កញ្ញា៨០គីឡូ
សមឬមិនសម
រូបរាងក្រមុំខ្ញុំនេះ
ក្រមុំពិសេស
មិនចេះឈឺផ្តាសទេណា
មើលមាឌអូន
មិនចាញ់ទេដំរីសារ
ខ្លាំងអស្ចារ្យ
កញ្ញា៨០គីឡូ
បើបងបានម៉ុម
ប្រៀបដូចជាឃ្មុំបានផ្កា
កុំព្រួយឡើយណា
ទៅណាមកណាអូនព
មាឌបងស្គម
បើព្រមស្រឡាញ់ស្រីល្អ
កុំមាត់ក
អូនពបងទៅរៀបការ
ប្រាក់អូនក៏មាន
មាឌអូនក៏បាន
កល្យាណស្រឡាញ់អូនទៅ
ឬពៅខ្លាចអូនកាចពេក
អូនមិនកាចទេបង
ថ្វីបើឃើញអូនធំចម្លែក
ចិត្តល្អឯក
បងអឺយ! ដណ្ដឹងអូនទៅ
បើបងគ្មានលុយ
កុំធ្វើមុខស្អុយអ៊ីចឹង
នែ៎! ពៅព្រលឹង
យកលុយអូនចាយក៏បាន
ថើបអូនមក
ពន្លកម្ដេចនៅតែអៀន
ឬមិនហ៊ាន
បានជាបងងាកមុខចេញ
ប្រាក់អូនក៏មាន
មាឌអូនក៏បាន
កល្យាណស្រឡាញ់អូនទៅ
ឬពៅខ្លាចអូនកាចពេក
អូនមិនកាចទេបង
ថ្វីបើឃើញអូនធំចម្លែក
ចិត្តល្អឯក
បងអឺយ! ដណ្ដឹងអូនទៅ
បើបងគ្មានលុយ
កុំធ្វើមុខស្អុយអ៊ីចឹង
នែ៎! ពៅព្រលឹង
យកលុយអូនចាយក៏បាន
ថើបអូនមក
ពន្លកម្ដេចនៅតែអៀន
ឬមិនហ៊ាន
បានជាបងងាកមុខចេញ
Поcмотреть все песни артиста
Sanatçının diğer albümleri