Sin Sisamouth - Prek Aing Oh Sankhem şarkı sözleri
Sanatçı:
Sin Sisamouth
albüm: Slek Cheur Chak Mek
ព្រែកឯងនៅឆ្ងាយឃើញដាច់អាល័យ
អនុស្សាវរីយ៍ជាប់ដោយរុក្ខជាតិ
ធ្វើម្តេចនឹងបានឃើញព្រែកឯងទៀត
ពិតមែនតែខ្លួនខ្ញុំឃ្លាត តែចិត្តនៅគួចទៅ
ធម្មជាតិញញឹមដែលធ្លាប់រាក់ទាក់
ឥលូវប្រែភក្ត្រទៅជាសត្រូវ
អនុស្សាវរីយ៍ជាប់នៅដោយផ្លូវ
គិតថាពីថ្ងៃនេះទៅ លែងឃើញព្រែកឯងទៀតហើយ
អនុស្សាវរីយ៍ ដែលធ្លាប់នៅគ្រប់ទី ហាក់ដូចនៅឃើញគ្រាថ្មីៗ
ដើមឈើធំៗ មានម្លប់ត្រឈឹងត្រឈៃ ឮតែសម្លេងរៃយំ ថ្លែងក្តីអស់សង្ឃឹម
គូព្រេងដែលខ្ញុំគិតថាមិនព្រាត់ ឥលូវរលត់ទាំងរូបប៉ប្រឹម
ធ្វើម្តេចនឹងបានជួបសេចក្តីសង្ឃឹម បើទោះខ្ញុំញញឹម មិនស្រស់ដូចគ្រាដើម
គូព្រេងដែលខ្ញុំគិតថាមិនព្រាត់ ឥលូវរលត់ទាំងរូបប៉ប្រឹម
ធ្វើម្តេចនឹងបានជួបសេចក្តីសង្ឃឹម បើទោះខ្ញុំញញឹម មិនស្រស់ដូចគ្រាដើម
Поcмотреть все песни артиста
Sanatçının diğer albümleri