គូអឺយ! អឺយ! គូមក... ពីព្រេង
បងមិនលួងលេងទេ... កល្យាណ
បញ្ឆោតភូតភរគូ... បូរាណ
ឱ្យបង់ខូចប្រាណបាន... ទុក្ខា
ពាក្យអឺយ! អឺយ! ពាក្យមក... លោមលួង
របួសឱ្យធ្លោយដោយ... ក្សត្រា
ខ្លួនអូនអភ័ព្វដូច... បុប្ផា
ដាច់ដូចភូមរាគង់លាឋាន
ថ្លៃថ្លើម ឆ្នើមចិត្ត អាណិតអូន
ឱ្យរៀម ភ្លេចស្ងួន ម្ដេចនឹងបាន?
អូនសូម ផ្ញើខ្លួន លើក្សត្រក្សាន្ត
បងសូមផ្ញើប្រាណ នឹងកនិដ្ឋា
ឆោមអឺយ! អឺយ! ឆោមស្រស់... ឆវី
រូបល្អគ្មានពីរក្រោម... មេឃា
រៀមដូចចន្ទរះច្បាស់... ឆាយា
បំភ្លឺលោកាទាំង... រាត្រី
Поcмотреть все песни артиста
Sanatçının diğer albümleri