Sinn Sisamouth - ព្យុះជីវិត şarkı sözleri
Sanatçı:
Sinn Sisamouth
albüm: មិនចេះយល់ចិត្ត - ព្យុះជីវិត
ហ៊ឺម!...
ហ៊ឺម!...
វាលវដ្ដសង្សារមហាធំធេង
សុទ្ធតែវង្វេង
ក្នុងភពអន្ធការអឺយ!
យកចាញ់យកឈ្នះ
ក្នុងអនត្តា
មិនគិតអាត្មា
កាយមិនមែនកាយ
ទទួលទារុណ
ធ្ងន់លើសគិរី
សព្វកាយឥន្ទ្រីយ៍
ស្ទើរតែប្រេះធ្លាយអឺយ!
រងគ្រោះព្រោះស្នេហ៍
ផ្ដន្ទារូបកាយ
ប្រែក្លាយឃ្លាតឆ្ងាយ
ឆ្ងាយពីស្រីថ្លៃ
បងសែនស្រលាញ់
អាណិតអូនណាស់
ដោយបងដឹងច្បាស់
ថាអូនភក្ដី
តែបងមិនអាច
ជួបមុខចរណៃ
បងអាក្រក់ក្រៃ
ដូចប្រេតតិរច្ឆាន
ណ្ហើយចុះបងស៊ូ
តែឃ្លាតពីស្រី!
បងលាពិសី
ស្រីនៅសុខសាន្តអឺយ!
ធ្វើម្ដេចកម្មព្រេង
មិនឱ្យជួបប្រាណ
បងអាចជួបបានក្នុងក្ដីស្រមៃ
បងសែនស្រលាញ់
អាណិតអូនណាស់
ដោយបងដឹងច្បាស់
ថាអូនភក្ដី
តែបងមិនអាច
ជួបមុខចរណៃ
បងអាក្រក់ក្រៃ
ដូចប្រេតតិរច្ឆាន
ណ្ហើយចុះបងស៊ូ
តែឃ្លាតពីស្រី!
បងលាពិសី
ស្រីនៅសុខសាន្តអឺយ!
ធ្វើម្ដេចកម្មព្រេង
មិនឱ្យជួបប្រាណ
បងអាចជួបបានក្នុងក្ដីស្រមៃ
Поcмотреть все песни артиста
Sanatçının diğer albümleri