Ros Serey Sothea - កាលណាផ្ការីក şarkı sözleri
Sanatçı:
Ros Serey Sothea
albüm: កាលណាផ្ការីក & ឱ!ពៅមណី
សេះផាយទៅសេះផាយទៅផាយទៅហើយ ប្រុសបងអ្ហើយនាងគយគន់សព្វបុប្ផា
រីករហង់រីករហង់ក្នុងព្រឹក្សា នាំចិន្ដាប្រុសស្នេហាឲ្យរីករាយ
ចិត្តរៀមស្មោះចំពោះពិតតែលើស្រី សូមប្រណីកុំបោសបង់ណាឆោមឆាយ
មើលបក្សីសត្វមានគូសើចសប្បាយ ពុំមានណាយឆ្ងាយពីគ្នាទេឡើយណា
ផ្ការីក(ផ្ការីក)រីកស្គុសស្គាយ(រីកស្គុសស្គាយ)
ពណ៌ឆើតឆាយ រីកសម្ផស្សគួរស្នេហា
ដូចជា(ដូចជា)សម្រស់ភក្ត្រា(សម្រស់ភក្ត្រា)
ដែលទេវតាចារមកជាគូនឹងបង
កាលណាផ្កាផ្កានេះរីករីកជាថ្មី សូមបានស្រីជួបជាគូជាគូគ្រង
អូនសប្បាយរីករាយចិត្តឥតសៅហ្មង ជាមួយបងលុះដល់សូន្យក្បូនសង្ខា

ជាមួយបងលុះដល់សូន្យក្បូនសង្ខា
Поcмотреть все песни артиста
Sanatçının diğer albümleri