Huoy Meas - រាត្រីសេកុង şarkı sözleri
Sanatçı:
Huoy Meas
albüm: រាត្រីសេកុង
រាត្រីសេកុង
បានប្រុងប្រៀបប្រាណ
ចាំប្រុសកល្យាណ
ជាគូវាសនា
នៅក្រោមរស្មី
ចន្ទរះភ្លឺថ្លា
ប្របឆ្នេរជលសា
ដែលហូររហែ
រាត្រីសេកុង
ត្រួយអនង្គចិត្ត
អ្នកហាក់នឹងស្និទ្ធ
ស្នេហ៍សែនចំបែង
ខ្ញុំនៅរង់ចាំ
ចាំតែម្នាក់ឯង
ឱរាចំបែង
អូនរែងទន្ទឹង
ជំនោរត្រជាក់
ធ្លាក់មកដល់ហេីយ
ផ្កាយអឺយ!
យាងទៅណាបាត់ដំណឹង?
ព្រះចន្ទក៏យាង
បាត់ស្ងាត់សូន្យឈឹង
ឱ្យខ្ញុំរំពឹង
រំពឹងម្តេចបាន
រាត្រីសេកុង
ហូរឆ្ងាយម្ល៉េះណា
ជលនេត្រសោកា
ខ្លោចផ្សាក្នុងប្រាណ
ជាតិនេះប្រហែល
ជាខ្ញុំមិនបាន
រូបប្រុសកល្យាណ
ជាគូគាប់ឡេីយ
ជំនោរត្រជាក់
ធ្លាក់មកដល់ហេីយ
ផ្កាយអឺយ!
យាងទៅណាបាត់ដំណឹង?
ព្រះចន្ទក៏យាង
បាត់ស្ងាត់សូន្យឈឹង
ឱ្យខ្ញុំរំពឹង
រំពឹងម្តេចបាន
រាត្រីសេកុង
ហូរឆ្ងាយម្ល៉េះណា
ជលនេត្រសោកា
ខ្លោចផ្សាក្នុងប្រាណ
ជាតិនេះប្រហែល
ជាខ្ញុំមិនបាន
រូបប្រុសកល្យាណ
ជាគូគាប់ឡេីយ
រូបប្រុសកល្យាណ
ជាគូគាប់ឡេីយ
Поcмотреть все песни артиста
Sanatçının diğer albümleri