ស្នេហ៍ប្រែពណ៌ ក្រហមប្រែក្លាយជាខ្មៅ
ស្នេហាដូចមានដំបៅ កប់ជ្រៅគ្មានថ្នាំព្យាបាល
នៅមិនអស់ចិត្តតែងគិតរឿងអតីតកាល
បេះដូងមិនទាន់ធូរស្រាល មិនអាចរុញច្រាលកុហកខ្លួនឯង
អូនចេញទៅចែកផ្លូវក៏យូរដែរហើយ
ធ្វើចិត្តមិនទាន់បានឡើយចុងក្រោយបារម្ភពីថ្លៃ
តែងតែតាមដានខ្លាចគេធ្វើមិនគប្បី
ទោះដឹងអូនហើយអ្នកថ្មី មានសុខសិរីស្រីសប្បាយចិត្ត
យើងគ្រាន់តែជាមនុស្សធ្លាប់ស្គាល់គ្នា
ត្រឹមជាដៃគូឆ្លងពេលវេលា ពេលនេះបងមានត្រឹមតែជាងារ ធ្លាប់ជាសង្សារចាស់ស្ងួន
ផ្តែផ្តាំស្នាមញញឹមពីចំងាយ ឃ្លាតកាយបានត្រឹមតែស្តាយមនុស្សល្អដូចអូន
មិនចេះថែថួន បើមានតែអូនមិនសមបែបនេះ
រឿងកន្លងចងក្រងជាអនុស្សារ
មនុស្សម្នាក់ធ្លាប់ប្រាប់ខ្ញុំថា
យ៉ាងណាបងត្រូវតស៊ូ
ទោះបីគ្មានអូន ធ្វើអ្វីត្រូវគិតមុនគូរ
អតីតគ្រាន់ជាគំនូរ ដែលយើងបានគូរ បានផាត់ពណ៌វា
យើងគ្រាន់តែជាមនុស្សធ្លាប់ស្គាល់គ្នា
ត្រឹមជាដៃគូឆ្លងពេលវេលា
ពេលនេះបងមានត្រឹមតែជាងារ ធ្លាប់ជាសង្សារចាស់ស្ងួន
ផ្តែផ្តាំស្នាមញញឹមពីចំងាយ
ឃ្លាតកាយបានត្រឹមតែស្តាយមនុស្សល្អដូចអូន
មិនចេះថែថួន បើមានតែអូនមិនសមបែបនេះ
យើងគ្រាន់តែជាមនុស្សធ្លាប់ស្គាល់គ្នា
ត្រឹមជាដៃគូឆ្លងពេលវេលា
ពេលនេះបងមានត្រឹមតែជាងារ ធ្លាប់ជាសង្សារចាស់ស្ងួន
ផ្តែផ្តាំស្នាមញញឹមពីចំងាយ
ឃ្លាតកាយបានត្រឹមតែស្តាយមនុស្សល្អដូចអូន
មិនចេះថែថួន
បើមានតែអូនមិនសមបែបនេះ
ចាប់ផ្តើមទំព័រថ្មី បំភ្លេចរាល់សម្តី
ភ្លេចវិថីដែលធ្លាប់ដើរកាត់ពីមុន
បង្ហាត់ចិត្តឲ្យធន់ ឈប់បន្ទន់ ចេះតែនឹកថ្លៃ
Поcмотреть все песни артиста
Sanatçının diğer albümleri