មិនជឿជាក់ខ្លួនឯងថាបាក់ចិត្តស្នេហ៍អូន
ពេលនេះបានផុងខ្លួនអង្រួនឲ្យបេះដូងនឹកថ្លៃ
រួមបញ្ចូលនូវអារម្មណ៍ដែលស្មោះអូន
ផ្សងត្រឹមក្បែរស្ងួនជារៀងរាល់ថ្ងៃ
បើយើងពិតមានឧប្បនិស្ស័យ បន់ស្រន់ឲ្យថ្ងៃដើរយូរជាងខែ
គិតមិនឃើញថាមានអ្នកណាទ្រាំនឹងបងបាន
មិនស្មាន ថាអូនអាចសម្របខ្លួនទៅតាមបង
ទោះពេលខ្លះសម្តីធ្ងន់ដាក់នួនល្អង ក៏អូនមិនដែលចាំចង
គួរថ្លឹងថ្លែងដូចម្តេច បើចិត្តនេះកំពុងត្រូវការអូន
សង្ខេបអារម្មណ៍ដែលនឹកស្ងួន វេចខ្ចប់ហើយជូនអូនតាមបទភ្លេង មិនកម្រឹតការស្រឡាញ់ដែលមានទៅអូន
សុំត្រឹមមាសស្ងួនថែវាផងថ្លៃ កែច្នៃស្នេហ៍ឲ្យមានតម្លៃ
ដូចអ្វីដេលរូបបងបានផ្សង
ចង់អរគុណដល់អូនដែលព្រមស្ម័គ្រខ្លួនក្បែរបង
កែកំហុសខុសឆ្គង ឈរខាងបងទាំងគ្មានអ្នកណា
អរគុណដែលតែងតែនៅកន្លែងនេះ
ធ្វើមនុស្សពិសេសនៅក្បែរកាយា
ពាក្យក្នុងចិត្តលួងលោមឳរ៉ា
កត់ត្រាចារដក់ជាប់បេះដូង
ចន្ទចិត្តចង់ស្រមៃ
អង្គារនឹកចរណៃ
ពុធសុបិនឃើញថ្លៃ
និស្ស័យហុចដល់ថ្ងៃព្រហស្បតិ៍
សុក្រគួចប៉ងថ្នាក់ថ្នម
សោរ៍បានបីត្រកង
អាទិត្យនៅតែបន្តប៉ងផ្សងមួយជីវិត
Поcмотреть все песни артиста
Sanatçının diğer albümleri