រាល់យប់ពេលដែលរូបបងឯកា
បងតែងតែប្រាថ្នាថាអូននៅក្បែរ
ទោះពេលនេះអូនបានចាកឆ្ងាយស្នេហ៍
មិនឲ្យបងមើលថែមាសស្នេហ៍ដូចមុន
តែបេះដូងមួយនេះ នៅតែស្រឡាញ់មិនឈប់នោះទេ
ឲ្យភ្លេចមាសមេ រូបបងមិនអាចធ្វើបាន
ទោះអូនចាកចេញទៅយូរប៉ុនណា
ក៏ចិត្តបងប្រាប់ថានៅចាំត្រាណត្រើយ
ពេលអង្គុយមើល Chat ដែលលេងហើយ
ចិត្តនេះនៅដង្ហោយហៅអូនវិលវិញ
ការចាកចេញមួយនេះ វាជាកំហុសមិនអាចកែប្រែ
ចង់ឲ្យមាសមេ រូបអូនកុំទៅណាឆ្ងាយពីបង
វិលវិញបានទេ បងដឹងថាបងខុស
សុំទោសរាល់កំហុសដែលបានធ្វើខុស ជាច្រើនសារ
ទោះអតីតបងជា មនុស្សប្រុសដែលសាវ៉ា
ធ្វើឲ្យរូបរៀមរ៉ា ឈឺផ្សាតែម្នាក់ឯង
គ្រប់ពេលបងតែប្រាប់ខ្លួនឯងថា
កុំធ្វើឲ្យជីវ៉ា អូនស្រក់ទឹកភ្នែក
តែបេះដូងនេះវាសែនចម្លែក
ដល់អូនប្រាប់ថាបែក ទើបដឹងខ្លួនខុស
ផ្តល់ឱកាសបានទេ មាសមេបងចង់កែប្រែកំហុស
ឲ្យបងសុំទោស រាល់នូវកំហុសដែលបងបានសាង
វិលវិញបានទេ បងដឹងថាបងខុស
សុំទោសរាល់កំហុសដែលបានធ្វើខុស ជាច្រើនសារ
ទោះអតីតបងជា មនុស្សប្រុសដែលសាវ៉ា
ធ្វើឲ្យរូបរៀមរ៉ា ឈឺផ្សាតែម្នាក់ឯង
វិលវិញបានទេ បងដឹងថាបងខុស
សុំទោសរាល់កំហុសដែលបានធ្វើខុស ជាច្រើនសារ
ទោះអតីតបងជា មនុស្សប្រុសដែលសាវ៉ា
ធ្វើឲ្យរូបរៀមរ៉ា ឈឺផ្សាតែម្នាក់ឯង
Поcмотреть все песни артиста
Sanatçının diğer albümleri