ស្មានមិនដល់ កើតចិត្តនឹកឆ្ងល់ថា
ហេតុអ្វីក៏ខ្លួនដល់ថ្នាក់នឹង?
ម្តេចខំប្រឹងទាំងដឹងថាគ្មានលទ្ធផល
ធ្វើទាំងងងឹតងងុល
ទោះដឹងគេបានភ្ជាប់ន័យបង្កប់
ចង់ទៅមក អាងតែខ្ញុំមិនស្អប់
ជាអ្វីគេគិតគេសម្អាង
តែតាមការពិត ទិសដៅគេបានកំណត់រួចហើយ
ក្រៅពីមនុស្សល្ងង់ បងអាចត្រូវជាអ្វីនឹងរូបអូន?
ក្រៅពីតួរងអូនរកពេលត្រូវការ
ឬក៏អូនអាចគិតពីរៀមរ៉ាខ្លះដែរតើមែនទេ?
ប្រហែលចម្លើយបានត្រឹមតែថាអាណិត
បេះដូងអូនបានឲ្យទៅគេ
អាណិតគ្រាន់តែជាពាក្យយកគួរទេវាគ្មានន័យ
♪
មនុស្សចិត្តទន់ ច្រើនតែគេលេងសើច
មិនខ្វល់មិនគិតពីអារម្មណ៍ ដឹងចំៗតែចិត្តចេះតែមិនដាច់
ឆាប់ជឿហើយឆាប់ទន់ទោ
តែងមានទំនោរមិនដែលដាច់ស្រេច
ចុងក្រោយជឿគេបានសម្រេច
ទោះខំប្រឹងផ្តាច់នៅដដែល
ស្នេហាមួយនេះ ស្តាប់ទៅដូចជាវឹកវរពេកហើយ
ក្រៅពីមនុស្សល្ងង់ បងអាចត្រូវជាអ្វីនឹងរូបអូន?
ក្រៅពីតួរងអូនរកពេលត្រូវការ
ឬក៏អូនអាចគិតពីរៀមរ៉ាខ្លះដែរតើមែនទេ?
ប្រហែលចម្លើយបានត្រឹមតែថាអាណិត
បេះដូងអូនបានឲ្យទៅគេ
អាណិតគ្រាន់តែជាពាក្យយកគួរទេវាគ្មានន័យ
ស្នេហ៍មួយប្រភេទដែលខ្ញុំថាជាការលះបង់
ចំណង់ចិត្តក្បែរយើងគេស្ទើតែគ្មាន
ស្គាល់អូនបានបង្រៀន
បានបោះមួយជំហ៊ាន
កំពុងឈានលើសពីពាក្យថាងប់ងុល
ក្រៅពីមនុស្សល្ងង់ បងអាចត្រូវជាអ្វីនឹងរូបអូន?
ក្រៅពីតួរងអូនរកពេលត្រូវការ
ឬក៏អូនអាចគិតពីរៀមរ៉ាខ្លះដែរតើមែនទេ?
ប្រហែលចម្លើយបានត្រឹមតែថាអាណិត
បេះដូងអូនបានឲ្យទៅគេ
អាណិតគ្រាន់តែជាពាក្យយកគួរទេវាគ្មានន័យ
Поcмотреть все песни артиста
Sanatçının diğer albümleri