មិនអាចនិយាយ មិនអាចហាស្តីប្រាប់អូន
ចិត្តនឹកស្ងួនបានត្រឹមពួនម្នាក់ឯង
ស្ងៀមស្ងាត់មិនចង់ឲ្យអ្នកណាដឹងថាបងគិតចម្បែង
បងប្រៀបដូចជាផ្សែងឆ្លងកាត់ស្រី
អ្វីគ្រប់យ៉ាងហួសអស់ទៅហើយ
ទោះនឹកត្រាណត្រើយ បងមានតែដកខ្លួន
បែរក្លាយជាចេះយកស្រាដាក់មុខ
ដើម្បីងាយភ្លេចស្ងួន ចង់ឲ្យខ្លួនបានធូរចិត្តជាងនេះ
ជាការពិតដែរឬទេ ថាយើងបានបែកគ្នា?
តើអូនអាចធានាថាជាការពិតប្រាកដ
រវើរវាយនៅចេញឈ្មោះអូន ដង្ហើមដើរថប់ៗ
បេះដូងដូចគេសង្កត់មិនដំណើរការ
អូនថាបែកៗមែន ម្តេចក៏ដាច់ចិត្តខ្លាំងម្ល៉េះ
ផុយស្រួយយ៉ាងនេះ ឲ្យបងត្រៀមខ្លួនបែបណា
ការឈឺចាប់មួយនេះបងដេកឱបទុក រហូតដល់អូនដឹងថា
ម្នាក់នេះណាៗ នៅតែនឹកអូន ឡើងវិវត្តន៍ខ្លួនលែងស្គាល់ខ្លួនឯង
♪
ម៉ោង១យប់ក៏ហួសរំលង
ទម្លាប់រាល់ដងតែងមានសម្លេងអូនក្បែរ
ទូរស័ព្ទសាសងយប់ជ្រៅមិនសូវដែលស្ងាត់
ស្រាយវិបត្តិ ដោយចិត្តស្នេហ៍
តែមាសមេ ប្រែបែរបាត់ទៅណា
ជាការពិតដែរឬទេ ថាយើងបានបែកគ្នា?
តើអូនអាចធានាថាជាការពិតប្រាកដ
រវើរវាយនៅចេញឈ្មោះអូន ដង្ហើមដើរថប់ៗ
បេះដូងដូចគេសង្កត់មិនដំណើរការ
អូនថាបែកៗមែន ម្តេចក៏ដាច់ចិត្តខ្លាំងម្ល៉េះ
ផុយស្រួយយ៉ាងនេះ ឲ្យបងត្រៀមខ្លួនបែបណា
ការឈឺចាប់មួយនេះបងដេកឱបទុក រហូតដល់អូនដឹងថា
ម្នាក់នេះណាៗ នៅតែនឹកអូន ឡើងវិវត្តន៍ខ្លួនលែងស្គាល់ខ្លួនឯង
ជាការពិតដែរឬទេ ថាយើងបានបែកគ្នា?
តើអូនអាចធានាថាជាការពិតប្រាកដ
រវើរវាយនៅចេញឈ្មោះអូន ដង្ហើមដើរថប់ៗ
បេះដូងដូចគេសង្កត់មិនដំណើរការ
អូនថាបែកៗមែន ម្តេចក៏ដាច់ចិត្តខ្លាំងម្ល៉េះ
ផុយស្រួយយ៉ាងនេះ ឲ្យបងត្រៀមខ្លួនបែបណា
ការឈឺចាប់មួយនេះបងដេកឱបទុក រហូតដល់អូនដឹងថា
ម្នាក់នេះណាៗ នៅតែនឹកអូន ឡើងវិវត្តន៍ខ្លួនលែងស្គាល់ខ្លួនឯង
Поcмотреть все песни артиста
Sanatçının diğer albümleri