អូន អូនសុខសប្បាយទេ
ពេលដែលគ្មានបងក្បែរ
តើមានអ្នកថែថ្មីរឺនៅពេលនេះ
យប់ឡើងបងតែងនឹកដល់អូន
នឹកសំលេង chat ស្ងួន
នឹកស្នាមញញឹមអូននឹកខ្លាំងណាស់
សុំទោសរាល់រឿងរ៉ាវគ្រប់យ៉ាង
ដែលរូបបងបានសាងចំពោះពាលពៅ
បបួលអូនដើរផ្លូវនេះតែមិនទាន់ដល់ទីនៅឡើយ
យើងបែកគ្នាហើយ បងនឹកអូនណាស់
អង្គុយមើលសារចាស់ៗក៏ស្រក់ទឹកភ្នែក
ចាប់ពីពេលនេះដៃយើងទាំងពីត្រូវឃ្លាតឆ្ងាយហើយ
សុំទោសផងត្រាណត្រើយ
មិនបានថែអូនឡើយជាតិនេះ
♪
បង បងជាប្រុសមិនល្អ
មិនចង់បន្តខ្លាចអូនរីងរៃ
ទើបសុំបែកពីស្រីអោយអូនទៅ
សុំទោសដែលមិនអាចធ្វើតាម
មិនអាចហាមឃាត់ខ្លួន ឯងនេះបាន
សុំទោសផងកល្យាណបើបានលឺ
សុំទោសរាល់រឿងរ៉ាវគ្រប់យ៉ាង
ដែលរូបបងបានសាងចំពោះពាលពៅ
បបួលអូនដើរផ្លូវនេះតែមិនទាន់ដល់ទីនៅឡើយ
យើងបែកគ្នាហើយ បងនឹកអូនណាស់
អង្គុយមើលសារចាស់ៗក៏ស្រក់ទឹកភ្នែក
ចាប់ពីពេលនេះដៃយើងទាំងពីត្រូវឃ្លាតឆ្ងាយហើយ
សុំទោសផងត្រាណត្រើយ
មិនបានថែអូនឡើយជាតិនេះ
យើងបែកគ្នាហើយ បងនឹកអូនណាស់
អង្គុយមើលសារចាស់ៗក៏នឹកដល់អូន
ចាបពីពេលនេះដៃយើងទាំងពីត្រូវឃ្លាតឆ្ងាយហើយ
សុំទោសផងត្រាណត្រើយ
មិនបានថែអូនឡើយជាតិនេះ
Поcмотреть все песни артиста
Sanatçının diğer albümleri