Kishore Kumar Hits

La Cima Cartel - Living God şarkı sözleri

Sanatçı: La Cima Cartel

albüm: Living God


My Mama told me ពេលកូននៅក្មេងកូនយំខ្លាំងណាស់
ម៉ាក់ពិបាកគ្រប់នាទីម៉ាក់ពិបាកគ្រប់ពេលម៉ាក់ពិបាកដល់ចាស់
ពេលដែលកូនឈឺកូនចង់ញុំាអាហារ
កន្លែងដែលកូនគេងកូននៅក្មេងត្រូវចូលសាលា
Mama loves me ម៉ាក់ជាទេវតា
កូនសំពះគ្រប់នាទីម៉ាក់ជាមនុស្សម្នាក់ដ៍អស្ចារ្យ
ម៉ាក់ប្រដៅម៉ាក់ជជែកគ្រាន់តែចង់អោយកូនល្អ
រស់ក្នុងសង្គមគ្រាន់តែចង់អោយកូនបវរ
ម៉ាក់ប្រកែកម៉ាក់វែកញែកចង់អោយដឹងខ្មៅស
អោយតែកូនធ្វើត្រូវម៉ាក់លើកដៃជូនពរ
កូនត្រូវតែចាំ Your Mama never let you down
គុណអ្នកម៉ាក់ធ្ងន់ដែលមានទម្ងន់រាប់មុឺនពាន់ផោន
ដែលមិនអាចបែងចែកមិនអាចប្រកែកនឹងកូនបានឡើយ
គុណអ្នកធំជាងភ្នំកុំអោយម៉ាក់យំកូនអើយ
My Mama told me ពេលកូននៅក្មេងកូនយំខ្លាំងណាស់
ម៉ាក់ពិបាកគ្រប់នាទីម៉ាក់ពិបាកគ្រប់ពេលម៉ាក់ពិបាកដល់ចាស់
ពេលដែលកូនឈឺកូនចង់ញុំាអាហារ
កន្លែងដែលកូនគេងកូននៅក្មេងត្រូវចូលសាលា
Mama loves me ម៉ាក់ជាទេវតា
កូនសំពះគ្រប់នាទីម៉ាក់ជាមនុស្សម្នាក់ដ៍អស្ចារ្យ
ឮទេកូនប្រុស Don't do shit
គិតអោយឆ្ងាយតាមអ្នកម្តាយគិតពីជីវិត
Don't trust your friend គេនៅឆ្ងាយមិនមែនជិត
ឮទេកូនត្រូវតែរៀនពេលបោះជំហ៊ានកូនត្រូវតែគិត
ពេលដែលកូនជិះម៉ូតូកូនត្រូវប្រយ័ត្ន
ថ្មើរនេះតើកូនញុំាបាយរឺនៅកូនម៉ាក់
កូនកុំដើរហាលភ្លៀងត្រូវទូលឆ័ត្រ
ទុកលុយអោយស្រួលបួលដាក់ក្នុងហោប៉ាវកុំអោយបាត់
I love you mom wooh ahhhh ahhhh ahhhh
សម្តីម៉ាក់កូននឹងចងចាំ wooh ahhhh ahhhh ahhhh
ក្តីស្រលាញ់រាប់ពាន់ឆ្នាំ wooh ahhhh ahhhh ahhhh
មើលថែ your mom
Now I'm talking about my dad
គាត់មិនដែលបានសប្បាយរាល់ថ្ងៃគាត់ឈឺមានជម្ងឺ I'm so sad
គ្មានពេលស្រាកស្រានមិនសូវដែលបានសម្រានលុយរកបានប៉ុន្មានដូចយកចិញ្ចឹមពេទ្យ
ប៉ាតែងតែប្រាប់តែងតែសួរថាអោយចាំនៅនឹងខួរដាក់សំណួរសួរខ្លួនឯងថារឿងនេះតើវាគួរឬមិនគួរ
គិតតាមសម្រួលគិតអោយស្រួលបួលមិនប្រយ័ត្នដួល
ប៉ាហត់ណាស់ញើសជោគខ្លួនខោអាវប្រលាក់
ព្រោះតែប្រាក់ចង់អោយកូនប្រុសស្អាតល្អ
ប៉ាគឺជាទ្រូងប៉ាជា Superhero ប៉ាជាសសរ
ប៉ា ahhhh ahhhh ahhhh
ប៉ាតែងប្រដៅស្លាប់ទៅសល់តែកាយ
បាត់ចំហាយដូចជាផ្កាបានការអ្វី
ចាំតែរងគ្រោះរស់នៅដូចអាងោះ
គ្មានគេគ្មានឈ្មោះឯកសារ Delay
កូនត្រូវតែ Fuck ពួកអាព្រៃបុិនសម្តីគ្មានអ្វី
បុិនតែផ្គរបុិនតែភ្លៀងនិងចម្រៀងដែលកូនច្រៀង
ធ្វើអោយវាចត់បាយលែងសប្បាយព្រោះទឹកមាត់កូនប្រៃ
ឈរកណ្តាលថ្ងៃបង្កើតក្តីស្រមៃលេងកុំសំចៃ
កុំទៅខ្វល់ថាពួកវាហ្នឹងជាស្អី
សំពះលាអ្នកម្តាយមកនៅក្រៅ
ម៉ែមិនដាច់ចិត្តព្រោះកូនជាកូនពៅ
តេីបាននរណាជួយតម្រង់ផ្លូវ
ចិត្តមិនទាន់មាំថ្ងៃមុខយ៉ាងមិចទៅ
បែកតែមួយឆ្នាំមុខកូនប្លែកខ្លាំងណាស់
មុខបាក់មាឌស្គមម៉ែបារម្មណ៍កូនណាស់ ប៉ុន្មានឆ្នាំ
Till now everything ប្តូរផ្លាស់
Mom i swear កូននឹងខំស្វាត់ស្វ
ម៉ែតែងតែចង់ឲ្យជីវិតកូនបានខ្ពស់
ទោះមានតែខ្លួនមួយក៏ចញ្ចឹមកូនរស់
បីបាច់មេីលថែគុណអ្នកម៉ែធ្ងន់ហួស
ម៉ែគឺជាព្រះរស់
ដឹងថាម៉ែហត់ម៉ែណាយ
កូនមិនបានជួយព្រោះតែកូននៅឆ្ងាយ
18 ឆ្នាំហត់ចិត្តហត់កាយ
ទុក្ខជាទម្ងន់ម៉ែមិនដែលមាត់ឡេីយ
ឱអ្នកម្តាយ
My Mama told me ពេលកូននៅក្មេងកូនយំខ្លាំងណាស់
ម៉ាក់ពិបាកគ្រប់នាទីម៉ាក់ពិបាកគ្រប់ពេលម៉ាក់ពិបាកដល់ចាស់
ពេលដែលកូនឈឺកូនចង់ញុំាអាហារ
កន្លែងដែលកូនគេងកូននៅក្មេងត្រូវចូលសាលា
Mama love me ម៉ាក់ជាទេវតា
កូនសំពះគ្រប់នាទីម៉ាក់ជាមនុស្សម្នាក់ដ៍អស្ចារ្យ
កូនសុំសំពះព្រះនៅក្នុងផ្ទះអ្នកម្តាយពីចម្ងាយ
ល្អពិតល្អចិត្តល្អទាំងកាយ
និងចំពោះប៉ាអោយកូនខមាលទោស
ទោះពីមុនកូនខុសត្រូវយ៉ាងណា
និងសុំពរជ័យសព្វសាធុកាពីគ្រួសារ

Поcмотреть все песни артиста

Sanatçının diğer albümleri

K3

2021 · single

Benzer Sanatçılar